លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​បឹង​កេងកង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ​បាន​នាំយក អំណោយ ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន​តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ទៅ​ចែកជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ ចំនួន ៧០ គ្រួសារ សរុប ៧ សង្កាត់ ដោយ​ក្នុង​មួយ​សង្កាត់ មាន​ចំនួន ១០ គ្រួសារ ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។