ដោយៈ អង្គា​រ៍​ហេង / កណ្ដាលៈ សាកសព​បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ យកមក​ទម្លាក់ចោល នៅក្នុង​ភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ហើយ​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​នេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ ហេ​ី​យក៍​ប្រញាប់​រាយការណ៍ ប្រាប់​សមត្ថកិច្ច ជាបន្ទាន់​។

​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល សហការ ជាមួយ​នគរបាល ស្រុក​មុខកំពូល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ភ្លាមៗ​។ សមត្ថកិច្ច ពិនិត្យឃើញថា ជនរងគ្រោះ ត្រូវបាន​ជនសង្ស័យ ចាក់​ជាច្រើន​កាំបិត ហើយ​ជនរងគ្រោះ ទំនងជា​ជនជាតិ វៀតណាម​។​

​បើតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ អាច​សន្និដ្ឋានថា ករណីនេះ​ទំនងជា ឃាតក ចាក់​សម្លាប់ នៅក្នុង​ទឹកដី​ខេត្តព្រៃវែង ហើយ​យកមក​ទម្លាក់ចោល ក្នុង​ខេត្តកណ្ដាល គឺជា​ករណី​ឃាតកម្ម​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ដើម្បី​ស្រាវជ្រាវ ឈានទៅ​វែកមុខ​ឃាតក យកមក​ចាត់ការ តាមច្បាប់​៕/V​-PC