លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ កម្ពុជាបាននាំចេញកសិផល ទៅកាន់គោលដៅ ៩០ ប្រទេស ។

លោកបានបន្តថា យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database)របស់ អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាលទ្ធផលនៃការនាំចេញកសិផល ទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន ប៉ុន្តែទោះបីជាយ៉ាងណាផលិតផលច្រើន បំផុតគឺទៅ វៀតណាម និង ថៃ ។