ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា នៅ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ ខេត្តកំពង់ស្ពឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​មួយ​គម្រោង​បន្ថែមទៀត ។

​ប្រភព​ដដែល​បាន​បន្ថែមថា តាម​សំណើសុំ​វិនិយោគ​ក្រុមហ៊ុន​នេះ នឹង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​ក្រដាស​ដាក់​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ។

​ប្រភព​ដដែល​បាន​បន្តថា រោងចក្រ​នេះ​នឹង​ដំណើរការ​ដោយ​ក្រុមហ៊ុន​ឈ្មោះ YIYA PACKAGING (KAMPUCHEA) CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៦​កន្លែង​៕​