ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រជាពលរដ្ឋ​ចំនួន ២៤១​គ្រួសារ នៅ​ភូមិ​ចំពុះក្អែក ១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ បាន​ចូល​ខម​មិន សុំ​អន្តរាគមន៍​ពី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌ រឿង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ និង​បក្ខពួក បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ លួច​ធ្វើ​វិញ្ញាបនបត្រ សំគាល់​អចលនវត្ថុ លើដី​កំពុង​មានទំនាស់ ទំហំ ៥៨ ហិកតា ឲ្យ​ទៅ​ឧកញ៉ា ថៃ ជា​ហួត និង​ឧកញ៉ា ហៀ​ង ប៊ុន​ប៉េង ដែល​ធ្វើ​រំលោភ​លើ ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧​។​