ដោយ:បាយ័ន/សៀមរាបៈប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃ អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មីជំនួសស្ពានចាស់នៅតំបន់រមណីយដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ ។

លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរឱ្យដឹងថាស្ពានឈើចាស់នៅរមណីយដ្ឋាន ក្បាលស្ពាន បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ការសាងសង់ស្ពានថ្មីនេះ មានទំហំទទឹង២.៤ម៉ែត្របណ្ដោយប្រវែង១២ម៉ែត្រធ្វើពីបេតុងក្រាលក្តារ។ដំណើរការសាងសង់ស្ពានចាប់ដំណើរការពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ខាងមុខ៕សរន