​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ មាន​ជម្រើស​អាវុធ​ថ្មី​មួយ​សម្រាប់​ឃាតករ​ឥណ្ឌា​ឈាម​ត្រជាក់ គឺ ពស់​ពិស​។​

​តុលាការ​ឥណ្ឌា​បាន​ព្រមាន​ពី​និន្នាការ​ថ្មី​ដ៏​គួរឱ្យ​ព្រួយបារម្ភ​មួយ ដែល​ក្នុងនោះ​ឃាតករ​បញ្ជា​ឱ្យ​ពស់​ចឹក​ជនរងគ្រោះ​ក្នុង​គោលបំណង​ធ្វើឱ្យ​ការស្លាប់​របស់​ពួក​គេ​មើល​ទៅ​ដូច​ឧបទ្ទវហេតុ​ចៃដន្យ​។​

​ក្នុងករណី​ចុងក្រោយ​នេះ​តុលាការ​រដ្ឋ​កេ​រ៉ា​ឡា​បាន​ផ្តន្ទាទោស​អ្នកជំនាញ​ខាង​សត្វព្រៃ​ម្នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​តុលា​ពី​បទ​សម្លាប់​ប្រពន្ធ​របស់​គាត់​កាលពី​ខែ​ឧសភា​ឆ្នាំ​២០២០​ដោយ​ដាក់​ពស់វែក​​ក្របី​មួយ​ក្បាល​ដែល​គាត់​បាន​បង្អត់អាហារ​អស់​រយៈពេល​មួយ​សប្តាហ៍​ឱ្យ​លូន​ទៅ​គ្រែ​របស់​នាង នៅពេល​នាង​កំពុង​ដេក​លក់​យ៉ាង​ស្កប់ស្កល់ បង្កឡើង​ដោយ​ថ្នាំ​សណ្តំ​ដែល​គាត់​បាន​ដាក់​ឱ្យ​នាង​។​

​បុរស​ឈ្មោះ​សូ​រ៉ា​ច​អាយុ ២៧ ឆ្នាំ​បាន​ទិញ​ពស់វែក​ពី​អ្នក​ចាប់​ពស់​ប្រហែល ២ ខែ​បន្ទាប់​ពី​ការប៉ុនប៉ង​មិនបាន​សម្រេច​លើក​មុន​ដើម្បី​សម្លាប់​ប្រពន្ធ​របស់​គាត់​ឈ្មោះ​អ៊ូ​ត្រា​។​នៅក្នុង​ការប៉ុនប៉ង​​លើក​មុន គាត់​បាន​ប្រើ​ពស់វែក​ធម្មតា​ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​បាន​ជាសះស្បើយ​ពី​ការ​ចឹក​។​

​អ្នកជំនាញ​បាន​ប្រាប់​តុលាការ​ថា​ជាធម្មតា​ពស់វែក​ចឹក​មាន​ជម្រៅ​ចង្កូម ១,៨ សង់ទីម៉ែត្រ ប៉ុន្តែ​ក្នុងករណីនេះ​ចង្កូម​ពស់​មាន​ជម្រៅ​ជិត ២,៨ ស​.​ម​។ ពួកគេ​បាន​និយាយ​ថា​នោះ​បាន​សបញ្ជាក់​​យ៉ាងច្បាស់​ថា លោក​សូ​រ៉ា​ច​បញ្ជា​ឱ្យ​ពស់​ទៅ​ចឹក​សម្លាប់​នាង​៕

​ករណី​ឃាតករ​ប្រើ​ពស់​ចឹក​សម្លាប់​ជនរងគ្រោះ​កំពុង​មាន​និន្នាការ​កើនឡើង​នៅ​ឥណ្ឌា​