ដោយៈបាយ័ន/ឧត្ដរមានជ័យៈកាលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក ប៉ែន កុសល្យអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារការិយាល័យច្រកចេញច្រកចេញចូលតែមួយស្រុកអន្លង់វែង។

អគារការិយាល័យច្រកចេញច្រកចេញចូលតែមួយនេះគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់ សេវារដ្ឋបាលជូន ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័សតាមនីតិវិធី ប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាពនិង អភិបាលកិច្ចល្អ ។

សូមបញ្ជាក់ថា ការិយាល័យច្រកចេញ-ចូលតែមួយត្រូវបានបង្កើតឡើង តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃនៅក្នុង រចនាសម្ព័ន្ធរបស់សាលាក្រុង ស្រុក ខណ្ឌគោលដៅ ដោយផ្អែកលើសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨៕សរន