ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ:សាលារៀន២០០កន្លែងនៅបន្ទាយមានជ័យទទួលសម្ភារបង្ការកូវីដដ១៩ មានដូចជាភាជន៍លាងដៃ(Labo) ម៉ាសុីន(ឧបករណ៍) បាញ់កម្តៅ សាប៊ូលាងដៃ ម៉ាសអំណោយរបស់ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកស្រីហេមចិន្តាអគ្គសាសនូបត្ថម្ភម៉ៅ ម៉ាល័យ ។

នារសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកហ៊ូ ប៊ុនហេង និងលោកម៉ាតាំង មាំងឌីយ៉ូ (HE Matin Maindiaux ) ទីប្រឹក្សាឧបនាយករដ្ឋ មន្ត្រី កែ គឹមយ៉ាន ហើយចាំទទួលដោយលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តនិងមន្ត្រី លោកនាយក នាយករង សិស្សានុសិស្ស បាននាំយកនិងទទួលនូវអំណោយមានជាឡាបូឬភាជន៍លាងដៃ ម៉ាសុីន(ឧបករណ៍) បាញ់កម្តៅ សាប៊ូលាងដៃ ម៉ាស់ជាអំណោយដ៍ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីហេមចិន្តាអគ្គសាសនូបត្ថម្ភឧកញ៉ា ម៉ៅ ម៉ាល័យ ។
ពោលគឺបានយកទៅផ្តល់នុងទៅបំពាក់តាមសាលារៀនទូទាំងខេត្តសំរាប់សិស្ស និងលោកគ្រូ អ្នកគ្រូលាងសំអាតដៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺCovid-19 ។សរុបទូទាំងខេត្ត២១២ សាលា។

បំណងនៃការឧបត្ថម្ភ គាំទ្រនេះគឺដើម្បីទ្រទ្រង់និងពង្រឹងការបើកដំណើរការរៀន បង្រៀនឡើងវិញនៃសាលារៀនចំណេះទូទៅសាធារណៈនិងឯកជននៅខេត្តបន្ទាយមាន ជ័យ ។

រសៀលនេះ បានបន្តផ្តល់ជូននៅសាលាបឋមសិក្សាភ្នំធំភូមិភ្នំប្រាសាទឃុំអូរប្រាសាទស្រុកមង្គលបូរី សម្រាប់ចែកជូនទូទាំងស្រុក ។
នៅសាលាបឋមសិក្សាតាបែនឃុំតាបែនស្រុកស្វាយចេក សម្រាប់បែងចែកទៅសាលារផននៅស្រុកស្វាយចេក ព្រះនេត្រព្រះ ភ្នំស្រុក ម៉ាឡៃ អូរជ្រៅ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែតនិងនៅសាលាបឋមសិក្សាសុខាភិបាលឃុំគំរូស្រុកថ្មពួក សម្រាប់បែងចែកទៅសាលារៀនក្នុងស្រុកនេះ ។

ជាមួយគ្នានោះ ក៏បានផ្តល់ម៉ាសុីនវាសកំដៅ និងសាប៊ូលាងដៃ ដល់ការិយាល័យអប់រំ យុវជន និងកីឡាទាំង៩ក្រុង/ស្រុកផងដែរ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទូរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ អំណោយសម្ភារៈរួមមាន៖
-ម៉ាស់ចំនួន ៧០០ .០០០ ម៉ាស់
-ម៉ាស៊ីនវាសកំដៅ ចំនួន ១.០០០ គ្រឿង
-ឡាបូលាងដៃ ចំនួន ២១២ គ្រឿង
-សាប៊ូលាងដៃ១០.០០០ដុំ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១២ តុលា ២០២១ លោកអ៊ុំ រាត្រី និងសហការីបានប្រគល់រួចហើយដែរនូវអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីជូនសាលារៀនចំនួន១០ ក្នុងស្រុកអូរជ្រៅ និង១០នៅស្រុកព្រះនេត្រព្រះ ៕សរន