នគរបាល​សេដ្ឋកិច្ច​បង្ក្រាប​សត្វព្រៃ​ជិត​៧០០​ក្បាល នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ នា​ស្រុក​ម៉ាឡៃ​

1617
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​ឃាត់​រថយន្ត​មួយ​បាំង​កន្លះ​ ដែល​បាន​ប្រព្រឹត្តិ​ល្មើស​ដឹកជញ្ជូន​សត្វព្រៃ​ចំនួន ៦៨៨​ក្បាល ស្មើ ៧២១​គីឡូក្រាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​រឹទ្ធិ ស្នងការរង​ទទួល​ជា​នាយការិយាល័យ​កណ្តាល នគរបាល​បង្ក្រាប​បទ​ល្មើស នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​រស្មី​កម្ពុជា​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពីបទ​ល្មើស​សត្វព្រៃ​ឆ្លងដែន​នេះ ក៏ដូចជា បានទទួល​បទបញ្ជារពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ការសម្របសម្រួល​ពី​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត នោះ កម្លាំង​នគរបាល​បាន​ឆ្មក់ ប្រដេញ​ស្ទាក់​បង្ក្រាប​រថយន្ត​មួយ​បាំង​កន្លះ ម៉ាក​តូយ៉ូតា​តា​កូ​ម៉ា​ កាលពី​ម៉ោង​១០​កន្លះ​យប់​ថ្ងៃទី​២៧ ខែឧសភា លើផ្លូវ​ជាតិ​លេខ​៥៩ ចន្លោះ​ឃុំ​ម៉ាឡៃ​និង​ឃុំ​អូរ​ស្រឡៅ​ក្នុងភូមិ​អូរ​ស្អំ កៀក​ព្រំដែន​កម្ពុ​ជាន​ថៃ ដោយ​បង្ក្រាប​សត្វព្រៃ​៦៨៨​ក្បាល។ ក្នុងនោះ​មាន​សត្វ​អណ្តើក​៦១៨​ក្បាល​ស្មើ ៤០៦​គីឡូក្រាម សត្វ​អ​ន្ស​ង​៧០​ក្បាល​ស្មើ ៣១៥​គីឡូក្រាម​។ សត្វព្រៃ​ទាំងនោះ នាំចូល​មកពី​ប្រទេស​ថៃ ដោយ​សន្សំ​ប្រមូល​ទិញ​ជាច្រើន​ថ្ងៃ ទើបបាន​ច្រើន​ត្រូវ​ដឹក​ចេញ​ម្តង​។​

​លោក​និយាយ​បន្តថា លុះដល់​ព្រឹក​ថ្ងៃទី​១៨​ឧសភា កម្លាំង​នគរបាល​ជំនាញ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​រឹទ្ធ មន្ត្រីរដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក ឆក អឺ​ណា​បុត្រ នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មានជ័យ លោក​ព្រះ​រាជអាជ្ញា​រង បាន​ពិនិត្យ វាយតម្លៃ​រាប់​វត្ថុតាង​ល្មើស​។ ក្នុងនោះ​បានឃើញ​ចំនួន​ដូច​ខាថ​ខាងលើ ប៉ុន្តែ​ដោយ​ការ​ច្រក​ថង់​ណែន​ចង្អៀត ហប់​និង​អស់​ពេល​យូរថ្ងៃ​មកហើយ ទើប​បង្ក​ងាប ស្អុយ​វិញ​នូវ​ស់ត្វ​អ​ន្ស​ង ១៩​ក្បាល ស្មើ​១០៦​គីឡូក្រាម​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា សមត្ថកិច្ច​នគរបាល មន្ត្រី​អង្គភាព​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ត្រួតពិនិត្យ​ជាក់ស្តែង ហើយ​បានប្រគល់​នូវ​សត្វព្រៃ​អោយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ ដែលមាន​លោកនាយ​ខ័​ណ្ឌ ជា ផល្លី ចាំ​ទទួល​។​

​បើតាម​អ្នកបើករថយន្ត​មានឈ្មោះ សោម កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ សារភាព​ឱ្យដឹងថា រូបគេ​បាន​ស៊ីឈ្នួល​បើករថយន្ត​ដឹក​សត្វព្រៃ​ទាំងនោះ ឱ្យឈ្មោះ ជី​ម និង​ឈ្មោះ ភ័ណ នៅ​ភូមិ​បឹងបេង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​។ ឈ្មួ​ល​មួយ​ជើង​១០​ម៉ឺន​រៀល ការដឹក​សត្វព្រៃ​ឆ្លងដែន​មាន​រយៈពេល​១​ឆ្នាំ​មកហើយ​។ ដឹក​ចេញពី​ច្រករបៀង​ជិត​វត្ត​ឡង​ខ​ង​, ច្រករបៀង​អរ​ប៉ នៅ​ជិត​វត្ត​៩៣ និង​ច្រករបៀង​ជិត​រោង​វែង​៕ ល​/មន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ