លោក ប៉ា សុជាតិវង្ស ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ក្នុងនាមជាសមាជិក នៃរាជរដ្ឋាភិបាល ដែលមានឋានៈ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។