​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្លិប Manchester City បានប្រកាសថា ខ្សែ​ប្រយុទ្ធ ហ្វើ​រ៉ាន់ ថូ​រ៉េ​ស បាន​រងរបួស​ប្រេះ​ឆ្អឹង​ប្រអប់ជើង​ខណៈ​កំពុង​បំពេញ​កាតព្វកិច្ច​អន្តរ​​ជាតិ​ជា​មួយអេ​ស្ប៉ាញ​។​

​ថូ​រ៉េ​ស​ត្រូវបាន​បង្ខំ​ដកចេញ​ពី​ក្រុម​ភ្លាមៗ​មុន​ពេល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Nations League របស់អេ​ស្ប៉ាញ ដែល​ចាញ់​បារាំង​ក្នុង​ទីក្រុង​មី​ឡង់​កាលពី​ថ្ងៃអាទិត្យ​។​

City បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ហ្វើ​រ៉ាន់ ថូ​រ៉េ​ស​បាន​រងរបួស​ប្រអប់ជើង​ស្តាំ​ខណៈ​កំពុង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​”​។​

“​ខ្សែ​ប្រយុទ្ធ City ដែល​ស៊ុត​ចូល​២​គ្រាប់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League​របស់អេ​ស្ប៉ាញ​ទល់​នឹង​អ៊ីតាលី​និង​ចាប់ផ្តើម​ជម្រើស​ដំបូង​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​​ទល់​នឹង​បារាំង បាន​រងរបួស​ប្រេះ​ជើង​តិចតួច​។ តាំងពី​ពេលនោះ​មក រូបគេ​បាន​ត្រឡប់​ទៅ Manchester City វិញ​ដើម្បី​ធ្វើតេស្តិ៍​និង​តាមដាន​ជា​បន្ត​”៕

​ថូ​រ៉េ​សនឹង​មិន​អាច​ចូល​លេង​ឱ្យ Man City​នៅ​ចុង​សប្តាហ៍​នេះ​បាន​ទេ​ដោយសារ​របួស​