​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សម្រស់​នៃ​រថយន្ត​ភី​ក​អាប់​មិន​ត្រឹមតែ​ជា​ឡាន​ដ៏​ខ្លាំងក្លា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​និមិត្តរូប​នៃ​ភាព​ធន់ ភាពរឹងមាំ និង​ការ​ផ្សងព្រេង​គ្រប់​កាលៈទេសៈ​ផងដែរ​។ Toyota Tundra ត្រូវបាន​ផលិតឡើង​ជា​មួយ​ផ្នត់គំនិត​បែប​នេះ​ឯង​។

Toyota Tundra ស៊េរី​ឆ្នាំ​២០២២ បាន​សន្យា​បន្ត​រក្សា​ប្រពៃណី​មួយ​នេះ​ជា​ដរាប​។ Toyota Tundra ស៊េរី​ថ្មី​គឺ​មាន​ប្រភេទ​ស្តង់ដារ i-FORCE 3.5L ម៉ាស៊ីន​ធួ​ប៊ូ​ភ្លោះ V6 ដែល​ផលិត​កម្លាំង​បាន ៣៨៩ សេះ និង កម្លាំង​រង្វល់ ៦៤៩ ញូវតុន​ម៉ែត្រ (Nm)​។​

​នៅពេល​ប្រៀបធៀប រថយន្ត Tundra ស៊េរី​ហាយ​ប្រ៊ី​ដ i-FORCE MAX គឺ​មាន​កម្លាំង​រហូត ៤៣៧ សេះ និង​កម្លាំង​រង្វិល​ជុំ ៧៩០ Nm​។

​មិន​ថា​ជា​ឡាន​ស្តង់ដារ​ឬ​ហាយ​ប្រ៊ី​ដ​ទេ រថយន្ត​ស៊េរី​២០២២​នេះ​គឺ​មាន​លេខ​អូ​តូ​ចំនួន ១០ មាន​ប៊ូ​តុង​ចុច​សម្រួល​ដល់​ការឡើង​ឬ​ចុះ​ភ្នំ និង​មាន​ម៉ូត​បើកប​រដឹក​ធ្ងន់ៗ TOW/HAUL ដូចគ្នា​។

Toyota នឹង​ដាក់​លក់​រថយន្ត​នេះ​នៅ​ចុងឆ្នាំ​២០២១ ប៉ុន្តែ​មិន​ទាន់​បញ្ចេញ​តម្លៃ​ឱ្យដឹង​ទេ​៕

​រថយន្ត Tundra ស៊េរី​ហាយ​ប្រ៊ី​ដ i-FORCE MAX គឺ​មាន​កម្លាំង​រហូត ៤៣៧ សេះ និង​កម្លាំង​រង្វិល​ជុំ ៧៩០ Nm