ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឱ្យ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ ជា​តំណាង​លោក​នាំយក​គ្រឿងឧបភោគ បរិភោគ មី ចំនួន ១.០០០​កេស ដើម្បី​ផ្តល់ជូន​ដល់​មណ្ឌល​ទាំង ៦ ដើម្បី​សម្រួល​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជា​ស៊ីណា ឃួ​ង ស្រេង បានផ្ដល់​តាមរយៈ​លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​ផ្ដល់ជូន​ម​ជ្ឈ​ម​ណ្ឌ​ទាំង ៦ នោះ​មាន “​មី ចំនួន ១.០០០ កេស ” ។​

​ក្នុងឱកាស​នោះ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​បាន​បែងចែក​អំណោយ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជា​ស៊ីណា ឃួ​ង ស្រេង នោះ​ដូចតទៅ​១-​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី ចំនួន ១០០​កេស​។ ២ -​មណ្ឌលកុមារ​កំព្រា​កុលាប​ទី​៤ ចំនួន​100 កេស​។ ៣-​សមាគម​សំនៀង​តន្ត្រី​ចាប​តូច ចំនួន 100 កេស​។ ៤-​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ព្រៃ​ស្ពឺ​ចំនួន​២០០ កេស​។ ៥-​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ចំនួន ៤០០​កេស​។ ៦-​ជន​ចាស់ជរា​ជួប​ការលំបាក និង ៧-​បុគ្គលិក​ជាប់កិច្ចសន្យា​ជួប​ការលំបាក​ផ្នែក​ជីវភាព ចំនួន ១០០​កេស​។​

​ក្នុងឱកាស​នោះ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​និង​តំណាងឱ្យ​ម​ណ្ឌ​ទាំងអស់គ្នា សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​បានផ្ដល់​អំណោយ​ដ៏​មាន​សារសំខាន់​ដល់​ពួកយើងខ្ញុំ​នាឱកាស​នេះហើយ​សូម​ជូនពរ​លោក​អភិបាល​រាជធានី និង​លោកស្រី ព្រមទាំង​បុត្រាបុត្រី
​សូម​សមប្រកប​គ្រប់ប្រការ សុខ​ភាពល្អ​បរិបូណ៌ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វៀងវៃ ដើម្បី​បន្ត​ដឹកនាំ អភិវឌ្ឍ​រាជធានី​ភ្នំពេញ កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ៕​