ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ព្រះបុត្រី ជាព្រះតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ព្រមទាំងសហជីវិន សហជីវិនី ជាថ្នាក់ដឹកនាំ មកពីរាជធានី-ខេត្ត បានប្រារព្ធព្រះរាជពិធី ឧទ្ទិសព្រះមហាកុសល គម្រប់ខួប ៩ ឆ្នាំ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល គណបក្សហ្វ៊ុនស៊ិនប៉ិច។