ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាក្នុងសប្តាហ៍បានសរសេរថា
ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រមាណ ៩៥,៧ ទ្រីលានរៀល។ ក្នុងនោះការនាំចេញមាន ៣៥,២ ទ្រីលានរៀលកើនឡើង ៣,៧ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលការនាំចូលមាន ៦០,៥ ទ្រីលានរៀល កើនឡើង ៤៤,៣ភាគរយ។

ប្រភពដដែលបន្តថា ទន្ទឹមនេះ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញមាន សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងទោចក្រយាន ទៅកាន់ទីផ្សារចម្បងៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុននិងសិង្ហបុរីខណៈផលិតផលនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗ មានវត្ថុធាតុដើមសម្រាប់ វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារនិងបរិក្ខាសំណង់ យានយន្ត និងម្ហូបអាហារនិងភេសជ្ជៈ មកពីប្រទេសចម្បងៗដូចជា ចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប៕សរន