កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ស្ត្រី​អាស៊ាន លើក​ទី​៤ រៀបចំ​ដោយ​ឥណ្ឌូ ណេ​ស៊ី ដែលមាន​រដ្ឋមន្ត្រីក្រសួង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ការពារ​កុមារ ជា​ប្រធាន​អង្គប្រជុំ​នេះ និង​មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី​កិច្ចការនារី នៃ​ប្រទេស សមាជិក​អាស៊ាន​ទាំង​១០ និង លេខាធិការដ្ឋាន​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​