ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ទសភា និងអធិការកិច្ច ក្នុងពិធីបិទវេទិកា អាស៊ី-អឺរ៉ុប ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ” ដែលប្រារព្ធធ្វើឡើង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដែអូ បានជំរុញឲ្យប្រទេសអាស៊ីនិងអឺរ៉ុបរិះគិត ពីបុព្វហេតុសន្តិភាព សន្តិសុខ និង មនុស្សធម៌ឲ្យជាក់ លាក់ ។
លោកស្រីបានមានប្រសាសន៍ថា ” កម្ពុជាស្នើសុំឲ្យប្រទេសអាស៊ី-អឺរ៉ុប ទាំងអស់ ប្រែក្លាយលទ្ធផលនៃវេទិការបស់ ស្ត្រី នាពេលនេះ ទៅជាសកម្មភាពជាក់លាក់ និង ប្រាកដនិយម ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និង មនុស្សធម៌ សំដៅរួមចំណែត ធ្វើឲ្យសហគមន៍អន្តរជាតិ ឆាប់សម្រេចបាននូវជ័យជំនៈ ចំពោះវិបត្តិនៃជំងឺកូវីដ ១៩ និង ការជំរុញ សន្តិភាព ការអភិវឌ្ឈប្រកបដោយចីរភាព បរិយាបន្ន និង វិបុលភាព រួមសម្រាប់យើងទាំងអស់គ្នា ” ។
គួររំលឹកថា វេទិកាអាស៊ី-អឺរ៉ុប ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ” គឺជាវេទិកាអម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដំបូង ដែលកម្ពុជាបានផ្តួចផ្តើមរៀបចំឡើង ហើយ កម្ពុជាសង្ឃឹមថា ប្រទេសទាំងអស់នឹងមានវេទិកាបែបនេះ កាន់តែច្រើនថែមទៀត នៅពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកក្រោយទៀត ៕/PC