លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ទសភា និងអធិការកិច្ច ក្នុងពិធីបិទវេទិកា អាស៊ី-អឺរ៉ុប ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ” ដែលប្រារព្ធធ្វើឡើង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដែអូ បានជំរុញឲ្យប្រទេសអាស៊ីនិងអឺរ៉ុបរិះគិត ពីបុព្វហេតុសន្តិភាព សន្តិសុខ និង មនុស្សធម៌ឲ្យជាក់ លាក់ ។