សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ខាងមុខ ក្នុងនាមប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កម្ពុជានឹងខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាពិភព លោក និងក្នុងតំបន់ និងសាមគ្គីភាពដ៏រឹងមាំជាមួយនឹងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍ និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាទម្លាប់ដ៏សារៈសំខាន់សម្រាប់ពិភពលោក។
ការបញ្ជាក់នេះនៅក្នុងជំនួបសន្ទនាជាមួយលោកទេសរដ្ឋមន្ត្រី Dato Seri Hishamudin Bin Tun Hussein រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី តាមរយៈប្រព័ន្ធវិដេអូកាលពីរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២១៕