ដោយៈទេពកង្រី/កំពង់ឆ្នាំងៈអំណោយជាស្បៀង អាហារ ជែល ម៉ាស និងថវិកាសរុបជាង១៦.០០០ដុល្លារ របស់ ក្រុមហ៊ុន KG REAL ESTATE CO., LTD ត្រូវបានលោកវរសេនីយ៍ឯក ជុំ ណារិន មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគពិសេសប្រ ចាំការនៅក្នុងខេត្តកំពង់ឆ្នាំងបាននំាយកមកប្រគល់ជូនលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១ ម្សិលមិញ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង។អំណោយនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការពារជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកអភិបាលខេត្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវរសេនីយ៍ឯក ជុំ ណារិន មេបញ្ជាការតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស និង ក្រុមហ៊ុ នKG REAL ESTATE CO., LTDដែលបានធ្វើ កិច្ចសហការជាមួយរដ្ឋ បាលខេត្តកំពង់ឆ្នាំង ក្នុងការចួលរួមនូវកិច្ចអភិវឌ្ឍនានាព្រមទាំងកិច្ចការជួយសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងពេលជំងឺកូវីដ១៩ កំពុងរាលដាល ចូលក្នុងសហគមន៍ ។ អំណោយដែលបានផ្តល់នាពេលនេះ រដ្ឋបាលខេ ត្តកំពង់ឆ្នាំង និងចែកចាយអោយបានចំគោលដៅ ពិសេសផ្តល់ជូនដល់មណ្ឌលចត្តាឡីស័ក និង មណ្ឌ លព្យាលបាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ៕សរន