ដោយៈទេពកង្រី/កំពង់ឆ្នាំងៈកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះនៅសាលាខេត្តកំពង់ឆ្នាំងបាន បើកសិក្ខាសាលាសមាហរណកម្មវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) ថ្នាក់ក្រុង ស្រុកទាំង៨របស់ខេត្តកំពង់ឆ្នាំង តាមរយៈវីដេអូហ្សូមដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងលោកអភិបាល អភិបាលរងក្រុង ស្រុកទាំង៨របស់ខេត្ត និងមន្ត្រីជំនាញមន្ទីរផែនការខេត្ត ។

មានប្រសាសន៍បិទអង្គសិក្ខាសាលាក្នុងឱកាសនោះលោក អម សុភា បានគូសបញ្ជាក់ថាក្រោយពីការធ្វើបទបង្ហាញ ក្នុងវេទិកាពិគ្រោះយោបល់ការណែនាំនិងពិភាក្សាអស់រយៈពេលមួយព្រឹកកន្លងទៅនេះជាបានបង្ហាញឱ្យឃើញពីវេទិកាពិគ្រោះយោបល់នេះជាឱកាសដ៍សំខាន់ដែលយើងធ្វើការពិភាក្សាលើការអនុវត្តប្រព័ន្ធផែនការថ្នាក់ក្រោមជាតិដើម្បី លើកស្ទួយឱ្យកាន់តែប្រសើរឡើង នូវកិច្ចខិតខំប្រឹងប្រែងសកម្មភាពអភិវឌ្ឍរបស់យើងទាំងអស់គ្នា ៕សរន