គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ភ្នាក់ងារ ជាង ១.៥០០ នាក់ សម្រាប់​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ឲ្យ​ដឹងថា តាម​របាយការណ៍ ពី​ក្រុមប្រឹក្សាឃុំ សង្កាត់ គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នេះ ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ ស្នើសុំ​សម្រាប់​សង្កេតមើល ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សរុប​មាន​ចំនួន ៤.២៨៩ នាក់ ក្នុងនោះ ជា​ស្ត្រី​មាន​ចំនួន ១.១១៩ នាក់​។​