​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី ១៥ តុលា ២០២១ កម្លាំង​សមត្ថកិច្ច ផ្នែក​រដ្ឋបាល​ជលផល កំពង់ប្រាសាទ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​សហគមន៍​នេសាទ ពាម​ពពេជ បាន​បន្ត​ចុះ​រុះរើ បំផ្លាញចោល របាំង​ស្បៃ​មុង ជាច្រើន​កន្លែង នៅ​ខាងក្រោយ ភូមិ​ស្តី​បន្លិច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។