ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី ១៥ តុលា ២០២១ កម្លាំង​សមត្ថកិច្ច ផ្នែក​រដ្ឋបាល​ជលផល កំពង់ប្រាសាទ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​សហគមន៍​នេសាទ ពាម​ពពេជ បាន​បន្ត​ចុះ​រុះរើ បំផ្លាញចោល របាំង​ស្បៃ​មុង ជាច្រើន​កន្លែង នៅ​ខាងក្រោយ ភូមិ​ស្តី​បន្លិច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

​មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល កំពង់ប្រាសាទ បាន​ប្រាប់​ឱ្យដឹងថាៈ កិច្ចប្រតិបត្តិការ​បង្ក្រាប បទល្មើស​នេសាទ​នេះ ដឹកនាំ​ដោយ​លោក ខៀវ ភា​រិ​ទ្ធ នាយរង​ផ្នែក​រដ្ឋបាល ជលផល កំពង់ប្រាសាទ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង ដោយ​សហការ ជាមួយ សហគមន៍​នេសាទ ពាម​ពពេជ និង​ប្រើប្រាស់​កម្លាំង​សរុប ចំ​នួ ១០​នាក់ មធ្យោបាយ ធ្វើ​សកម្មភាព កាណូត​តូច ២ គ្រឿង បន្តធ្វើ​ការបង្ក្រាប បទល្មើស​នេសាទ​ស្បៃ​មុង​។

​ប្រភព​ដដែល បានឱ្យដឹងថាៈ នៅក្នុង​ការបង្ក្រាប​បទ​ល្មើស​ជលផល​នេះ ជា​លទ្ធផល សមត្ថកិច្ច បាន​រុះរើ បំផ្លាញចោល របាំង​ស្បៃ​មុង ១៨ កន្លែង ប្រវែង ១.២០០ ម៉ែត្រ លូ​ស្បៃ មុង ចំ​នួ ១២ គ្រឿង បង្គោល ៦០០ ដើម និង​បាន​ចាក់​លែង កូន​ត្រី​ចម្រុះ ចូលក្នុង​ទន្លេ​វិញ ផងដែរ ៕/V​