ដោយៈអង្គារ៍ហេង/ភ្នំពេញៈប្រុសស្រីចំនួន្រាំនាក់ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌចំការមនឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០២១នៅបន្ទប់ជួលតាមផ្លូវបេតុងស្ថិតនៅភូមិ៥សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរួមជាមួយថ្នាំញៀនចំនួន៣៨កញ្ចប់និងឧបករណ៍សម្រាប់ប្រីប្រាស់គ្រឿងញៀនមួយចំនួន។

លោកផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឱ្យដឹងថាមុនកើត ហេតុកម្លាំងសមត្ថកិច្ចបានចុះធ្វើរដ្ឋបាលដោយមានការចូលរួមពីលោកមេភូមិនិងប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងជំនាញប្រឆាំង
​គ្រឿងញៀនខណ្ឌ។ពេលចុះទៅដល់បន្ទប់ជួលខាងលើមានចំនួនីបន្ទប់រកឃើញមនុស្សប្រុសស្រីចំនួនប្រាំនាក់និងថ្នាំញៀនសរុប៣៨កញ្ចប់និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះទី១-ឈ្មោះ ម៉ក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិ ៥ ក្រុម ៣២សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ,ទី២-ឈ្មោះ ជា សុផានី ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា, ទី៣-ឈ្មោះ យ៉ាន់ ចន ភេទ ស្រី អាយុ៤២ឆ្នាំ, ទី៤-ឈ្មោះ សន វាសនា ភេទប្រុស អាយុ ២១ឆ្នាំ និងទី៥-ឈ្មោះ វិត មករា ភេទប្រុស អាយុ ៣៣ឆ្នាំ ។

លោកអធិការរងបានបញ្ជាក់ថាសម្ភារដកហូតមាន ម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀន ចំនួន៣៨ កញ្ចប់ កញ្ចប់ធំល្មម ៧កញ្ចប់ ។ក្នុងនោះបន្ទប់លេខ០១-ចំនួន ៦កញ្ចប់(កញ្ចប់ធំល្មម៥កញ្ចប់ ,តូច១កញ្ចប់) ជញ្ជីងថ្លឹងមួយ, មនុស្ស បីនាក់ (ស្រី១នាក់ )។ បន្ទប់លេខ០៧ ចំនួន ៨ កញ្ចប់ (កញ្ចប់ធំល្មម ២កញ្ចប់ ,តូច ៦កញ្ចប់) មនុស្សពីរនាក់(ស្រីម្នាក់ប្រុស ម្នាក់)។ចំណែកបន្ទប់លេខ៤ជនសង្ស័យបានទំលុះដំបូលផ្ទះរត់គេចខ្លួនបាត់អស់បន្សល់ទុកថ្នាំញៀនចំនួន២៤កញ្ចប់ថង់តូចនៅក្នុងបន្ទប់ ។
សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕សរន