​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យាន​អវកាស Shenzhou-13 របស់​ចិន ដែល​ដឹក​អវកាសយានិក​ចិន​ចំនួន ៣ នាក់​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ចូល​ចត​នៅ​ស្ថានីយ​អវកាស​របស់ខ្លួន ដោយ​ចាប់ផ្តើម​ការ​ស្នាក់នៅ​៦​ខែ ជា​រយៈពេល​នៅក្នុង​អវកាស​យូរ​មិន​ធ្លាប់​មាន​ពីមុនមក ខណៈ​ប្រទេស​នេះ​ឆ្ពោះទៅរក​ការសម្រេច​ឱ្យ​ពេញលេញ​នូវ​ស្ថានីយ​អវកាស​ថ្មី​របស់​ខ្លួន​។​

​យានអវកាស​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត Long March-2F នៅវេលា​ម៉ោង ១២ និង ២៣ នាទី​នៅ​ដើម​ថ្ងៃ​សៅរ៍​ហើយ​បាន​ចូល​ចត​ជាមួយ​យាន​ស្នូល Tianhe នៃ​ស្ថានីយ​​អវកាស Tiangong នៅ​ម៉ោង ៦ និង ៥៦ នាទី​ព្រឹក ពោលគឺ​នៅ​ប្រមាណ​ជា ៦ ម៉ោង​កន្លះ​ក្រោយមក​។​

​បុរស​ពីរ​នាក់​និង​ស្ត្រី​ម្នាក់​គឺ​ជា​អវកាសយានិក​ក្រុមទី​ពីរ​ដែល​បាន​ផ្លាស់​ទៅ​ស្ថានីយ​អវកាស​ដែល​បាន​បាញ់​បង្ហោះ​កាលពី​ខែ​មេសា​ឆ្នាំមុន​។ ក្រុម​ទី​មួយ​បាន​ស្នាក់នៅ​៣​ខែ​។​

​អវកាសយានិក​ថ្មី​នេះ​រួមមាន​អតីត​អ្នកដំណើរ​អវកាស​ជើងចាស់​ពីរ​នាក់​គឺ លោក ចាយ ជី​កាង អាយុ ៥៥ ឆ្នាំ​និង​លោកស្រី វ៉ាង យ៉ាង​ភីង អាយុ ៤១ ឆ្នាំ​និង​លោក យ៉េ ក្វាង​ហ្វ៊ូ អាយុ ៤១ ឆ្នាំ ដែល​កំពុង​នៅ​ក្នុង​ទី​អវកាស​ជា​លើកដំបូង​។​

​ពួកគេ​នឹង​ដើរ​លើ​ទី​អវកាស​ចំនួន​៣​ដង​ដើម្បី​ដំឡើង​ឧបករណ៍​សម្រាប់​ត្រៀម​ពង្រីក​ស្ថានីយ វាយតម្លៃ​ស្ថានភាព​រស់នៅ​ក្នុង​យាន​ស្នូល Tianhe និង​ធ្វើ​ការពិសោធ​ឱសថ​ក្នុង​ទី​អវកាស​​និង​វិស័យ​ផ្សេងទៀត​៕

អវកាសយានិក​ក្រុមទី​ពីរ​នេះ​នឹង​ស្នាក់នៅ​ស្ថានីយ​អវកាស ៦ ខែ ក្រោយ​ការចេញដំណើរ​តាម​រ៉ុក្កែត Long March-2F​កាលពីដើម​ថ្ងៃ​សៅរ៍​