​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​នៅ​សប្តាហ៍​នេះ​បានអនុម័ត​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​សំរាប់​ក្មេង​អាយុ​ពី​១២​ដល់​១៧​ឆ្នាំ ។​

​ក្រសួង​មិន​បាន​និយាយ​ថា​តើ​នឹង​ប្រើ​វ៉ាក់សាំង​អ្វី​សំរាប់​កុមារ​តែ​កន្លងមក​មាន​តែ​វ៉ាក់សាំង Pfizer​ដែល​រដ្ឋបាល​ចំណីអាហារ​និង​ឳ​សថ​អាម៉េរិក​អនុម័ត​ប្រើ​លើ​កុមា​។​

​ការចាក់​ដូសដំបូងៗ​ល​លើ​កុមារ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចុងខែ​នេះ​ដោយ​ផ្តោត​លើ​សិស្សសាលា​ពី​ថ្នាក់​ទី​៦​ដល់​១២​ដោយ​មាន​ការចុះហត្ថលេខា​យល់ព្រម​ពី​ឪពុក​ម្តាយ​និង​អាណា​ព្យាបាល​ផង​។​

​នៅ​ទីក្រុង​ហូជីមិញ ក្មេង​ប្រមាណ​៧០០.០០០​នាក់​អាយុ​ពី​១២​ដល់​១៧​ឆ្នាំ​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយកដ្ឋាន​សុខាភិបាល​ក្រុង​កាលពី​ថ្ងៃ​សុក្រ​។​

​បន្ទាប់​ពី​៣.៧៨៩​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ​កាលពី​ថ្ងៃ​សុក្រ ឥឡូវ​វៀតណាម​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​ជាង​៨៥០.០០​នាក់​ក្នុង​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​៤​ក្នុងនេះ​១៧​ភាគរយ​ជា​កុមារ​ក្រោម​​អាយុ​១៨​ឆ្នាំ​។​

​សូមបញ្ជាក់​ថា ប្រជាជន​ពេញវ័យ​វៀតណាម​ប្រមាណ​៣៩,៨​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បាន​យ៉ាង​តិច​ម្នាក់​មួយ​ដូសនិង​១៧,១​លាន​នាក់​ចាក់​បាន​២​ដូស​៕

​សិស្ស​មធ្យមសិក្សា​វៀតណាម​ទៅ​ប្រឡង​នៅ​ក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​១៦​កក្កដា ឆ្នាំ​២០២០