ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា រយៈពេល ៤​ថ្ងៃ លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​គឺមាន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សរុប មាន​ចំនួន ៤៥.៦១៣ នាក់​។​

​គ​.​ជ​.​ប បាន​បង្ហាញថា តាម​របាយការណ៍​ពី​ឃុំ សង្កាត់ ចំនួន ១.៥១៣ លទ្ធផល​បណ្ដោះអាសន្ន​ថ្ងៃទី​៤ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ (​សម្រាប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១) នៅ​ទូទាំងប្រទេស​មាន​ដូចខាងក្រោម​៖
– ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១០.៦៦៩ នាក់​
– អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៦.៦៦០ នាក់​
– អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន ២.៦៩០ នាក់​
– អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៣.៣៨០ នាក់​។​
​សរុប​រយៈពេល ៤​ថ្ងៃ លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​ទទួលបាន​ដូចខាងក្រោម​៖
– ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សរុប មាន​ចំនួន ៤៥.៦១៣ នាក់​
– អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប មាន​ចំនួន ២៦.៨៦៤ នាក់​
– អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប មាន​ចំនួន ១០.៦៩១ នាក់​
– អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​សរុប មាន​ចំនួន ១៣.៥៣៧ នាក់​។​
​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ទាំងអស់​៖
– ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង​
– ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​៕​