​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អង្គការ​ណា​សា​នៅ​ថ្ងៃ​សៅរ៍​នេះ​គ្រោង​នឹង​បាញ់​បង្ហោះ​យានអវកាស​មួយ​ដែល​មានឈ្មោះ​ថា Lucy ក្នុង​បេសកកម្ម​រយៈពេល ១២​ឆ្នាំ​ដើម្បី​​រុករក​ជា​លើកដំបូង​នូវ​ក្រុម​ថ្ម​អវកាស ដែល​គេ​ស្គាល់​ថា​ជា អាចម៍ផ្កាយ​របស់​ភព​ព្រហស្បតិ៍ ដោយ​ប្រមូល​នូវ​ការយល់ដឹង​ថ្មីៗ​អំពី​ការកកើត​ប្រព័ន្ធ​សុរិយគតិ​។​

​រ៉ុក្កែត Atlas V ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការបាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​នេះ គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃ​សៅរ៍​វេលា​ម៉ោង ៥ និង ៣៤​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ពី​ទីតាំង​បាញ់​​បង្ហោះ​នៅ​ខេ​ប​ខា​ណាវើ​រ៉ល​។​

​ដាក់​ឈ្មោះ​តាម​ហ្វូ​ស៊ីល​បុរាណ​មុនសម័យ​មនុស្សកកើ​ត យាន Lucy​នឹង​ក្លាយជា​យានអវកាស​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដំបូង​គេ​ដែល​ធ្វើដំណើរ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ហើយ​នឹង​សង្កេត​​មើល​អាចម៍ផ្កាយ​ច្រើនជាង​យាន​មុនៗ​។​

​លើសពីនេះ យាន Lucy នឹង​ហោះ​ក្រឡឹង​ជុំវិញ​ផែនដី​ចំនួន ៣​ជុំ​សម្រាប់​ជំនួយ​ពី​ទំនាញផែនដី​ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​យានអវកាស​ដំបូង​គេ​ដែល​វិលត្រឡប់​មក​ជិត​ភពផែនដី​យើង​ពី​ប្រព័ន្ធ​​ព្រះអាទិត្យ​ខាងក្រៅ​។​

​លោក ថូ​ម៉ាស ហ្សួ​ប៊ូ​ឆិ​ន​ជា​អ្នកគ្រប់គ្រង​រង​នៃ​បេសកកម្ម​វិទ្យាសាស្ត្រ​របស់​អង្គការ​ណា​សាបាន​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា​”​អាចម៍ផ្កាយ​នីមួយៗ​ផ្តល់​នូវ​ផ្នែក​មួយ​នៃ​រឿងរ៉ាវ​របស់​ប្រព័ន្ធ​​សុរិយគតិ​របស់​យើង​”​។​

​ការ​ពើបប្រទះ​លើកដំបូង​របស់ Lucy នឹង​កើតឡើង​នៅ​ឆ្នាំ ២០២៥ ជាមួយ​អាចម៍ផ្កាយ Donaldjohanson នៅ​ខ្សែក្រវាត់​មេ​រវាង​ភព​ព្រះ​អង្គារ​និង​ភព​ព្រហស្បតិ៍​។

​នៅ​ចន្លោះ​ឆ្នាំ ២០២៧ និង ២០៣៣ វា​នឹង​ជួប​ជាមួយ​អាចម៍​ផ្កាយ Trojan ចំនួន ៧ ។​

​អាចម៍ផ្កាយ​ធំជាងគេ​បំផុត​មាន​អង្កត់ផ្ចិត​ប្រហែល ៩៥ គីឡូម៉ែត្រ​។​

​យាន Lucy នឹង​បង្ហោះ​វត្ថុ​គោលដៅ​របស់​វា​ទៅក្នុង​រយៈ​ចម្ងាយ ៤០០ គីឡូម៉ែត្រ​ពី​ផ្ទៃ​របស់​អាចម៍ផ្កាយ​ហើយ​ប្រើ​ឧបករណ៍​និង​អង់​តែ​ន​ធំ​នៅលើ​យាន​ដើម្បី​ស៊ើបអង្កេត​ភូគព្ភសាស្ត្រ​របស់​ពួក​វា​រួម​ទាំង​សមាសភាព​ម៉ាស់ ដង់ស៊ីតេ និង​បរិមាណ​របស់​អាចម៍ផ្កាយ​៕

​យាន Lucy នឹង​ស៊ើបអង្កេត​អាចម៍ផ្កាយ​របស់​ភពព្រះ​ហ​ស្ប​តិ៍​