​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ការតវ៉ា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​អ៊ីតាលី​ដោយ​មនុស្ស​រាប់​សិប​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​ប្រឆាំង​នឹង​ប័ណ្ណ​បៃតង​(​កាត​ចាក់​វ៉ាក់សាំង​)​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​​នេះ​សម្រាប់​កម្មករ​និយោជិត​ទាំងអស់​។​

​ប៉ូលិស​បាន​ចេញ​មក​ទប់ស្កាត់ទាំង​ក្រុម សាលារៀន​បាន​បិទទ្វារ​មុន​ពេល​កំណត់​និង​ស្ថានទូត​នានា​បាន​ចេញ​ការព្រមាន​អំពី​អំពើហិង្សា​ដែល​អាច​កើតមាន​បន្ទាប់​ពី​មាន​ឈុត​ឆាក​​អាក្រក់ៗ​នៅក្នុង​ការតវ៉ា​នៅ​ទីក្រុង​រ៉ូម​នៅ​ចុង​សប្តាហ៍​នេះ​។​

​កម្មករនិយោជិត​បាន​បិទ​កំពង់ផែ​ខណៈ​ពួក​គេ​បដិសេធ​មិន​ធ្វើ​តាម​ច្បាប់​ថ្មី​ដែល​តម្រូវ​ឱ្យ​ពួក​គេ​បង្ហាញ​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង ការធ្វើ​តេស្តិ៍​អវិជ្ជ​មាន​នា​ពេល​ថ្មីៗ​នេះ ឬ ការ​ជាសះស្បើយ​ពី​កូវី​ដ​១៩ ក្នុង​រយៈពេល​ប្រាំ​មួយខែ​ចុងក្រោយ​នេះ​។​

​អស់​ជាច្រើន​សប្តាហ៍​មក​នេះ​អ៊ីតាលី​បាន​តម្រូវឱ្យ​មាន​ប័ណ្ណ​បៃតង​ទើប​អាច​ចូលរួម​សកម្មភាព​ខាង​ក្នុង​អគារ​គ្រប់​ប្រភេទ រួម​ទាំង​ការ​ទទួលទាន​អាហារ​ការ​ទស្សនា​សារមន្ទី​រ​និង​រោងភាពយន្ត​​និង​ជិះ​លើ​រថភ្លើង​ផ្លូវ​ឆ្ងាយ​។​

​ប៉ុន្តែ​ការបន្ថែម​តម្រូវការ​ប្រើ​ប័ណ្ណ​បៃតង​នៅ​កន្លែង​ធ្វើការ​បាន​បង្កឱ្យមាន​ការជជែក​វែកញែក​និង​ការជំទាស់​យ៉ាង​ខ្លាំងក្លា​នៅក្នុង​អតីត​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីដ​ដំបូង​របស់​អឺរ៉ុប​មួយ​នេះ ទី​ដែល​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​មាន​ខ្ពស់​បំផុត​នៅ​ទ្វីបអឺរ៉ុប និង​សូម្បី​មេរោគ Delta ក៏​អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ផង​ដែរ​។​

​បាតុករ​ប្រឆាំង​វ៉ាក់សាំង​ម្នាក់​ឈ្មោះ ឡូរី​ស ម៉ា​សហ្សា​រ៉ា​តូ បាន​និយាយថា “​ថ្ងៃនេះ​ពួកគេ​កំពុង​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ​របស់​យើង​។ ខ្ញុំ​ត្រូវតែ​បដិសេធ​ចំពោះ​ការរើសអើង​មួយ​នេះ​”​។​

​គាត់​ស្ថិតក្នុង​ចំណោម​បាតុករ​រាប់រយ​នាក់​នៅ​ទីក្រុង​ទ្រីស្តេ ទី​ដែល​ការតវ៉ា​របស់​កម្មករ​កំពង់ផែ​ដែល​បដិសេធ​មិន​បង្ហាញ​ប័ណ្ណ​បៃតង​ដើម្បី​បាន​ចូល​ធ្វើ​ការបង្ក​ការគំរាមកំហែង​ប៉ះពាល់​ដល់​សកម្ម​​ភាព​ពាណិជ្ជកម្ម ទោះបីជា​របាយការណ៍​ប​ឋ​ម​បានបង្ហាញ​ថា​កំពង់ផែ​ទាំងនោះ​ដំណើរការ​ជា​ធម្មតា​ក៏​ដោយ​៕

បាតុករ​ជុំវិញ​ប្រទេស​អ៊ីតាលី​នាំគ្នា​បដិសេធ​ប័ណ្ណ​បៃតង​នៅ​កន្លែងធ្វើការ​