​ដោយ​:​បាយ័ន​/​សៀមរាបៈ នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ លោកស្រី ងិន មុំ ប្រធានកិត្តិយស​អនុសាខា អមដំណើរ​ដោយ​ក្រុមការងារ​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា បាន​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព ឈ្មោះ ហេ​ត សុធា​រ៉ា ភេទ​ស្រី អាយុ ១៤​ឆ្នាំ មាន​សមាជិក​ចំនួន ៦​នាក់ ស្រី ៥​នាក់ នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ដែល​បាន​ស្លាប់​ដោ​សារ​រន្ទះបាញ់​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​។​

​អំណោយ​រួមមាន អង្ករ ៥០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹកត្រី ២​យួរ ទឹក​ស៊ី​អ៉ី​វ ២​យួរ មុង ១ ភួយ​១ ទឹក​សុទ្ធ ៥​យួរ និង​ថវិកា​ចំនួន ២០០ ០០០​រៀល​៕​