​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ សារ​បង្ហោះ​របស់​តារា​សម្តែង​ហូលីវូដ​លោក រូស​សែ​ល ក្រោ​វ នៅលើ​បណ្តាញ​សង្គម Twitter​ដែល​បង្ហាញ​រូបគាត់​និង​ក្រុមការងារ​របស់​​គាត់​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ភូ​កេត​និង​បាងកក បាន​បង្កើត​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​មុនពេល​ប្រទេស​ថៃ​បើក​ទទួលភ្ញៀវ​បរទេស​ឡើង​វិញ​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​សម្តែង​ការកោតសរសើរ​បន្ទាប់​ពី​បាន​ទទួលដំណឹង​អំពី Tweet​របស់​ម្ចាស់​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ​រូប​នេះ​ដោយ​ញ៉ាំង​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថ្លែង​​អំណរគុណ​ដល់​អ្នក​រាល់​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​គំរូ​បើក​ប្រទេស​ឡើងវិញ ឈ្មោះថា “​ប្រអប់​ខ្សាច់​ភូ​កេត​” ដ៏​ជោគជ័យ​។​

​លោក​ក្រោវ​អាយុ ៥៧ ឆ្នាំ​បាន​បង្ហោះ​រូបថត​វីដេអូ​ឃ្លីប​និង​សារ​ជា​ច្រើន​នៅលើ​បណ្តាញ​សង្គម Twitter ពី​កោះ​ទេសចរណ៍​និង​ទីក្រុង​បាងកក​កន្លែង​ដែល​គាត់​ត្រូវ​គេ​ជឿ​ថា​កំពុង​​ថត​ខ្សែភាពយន្ត​មួយ​ដែល​មានឈ្មោះ​ថា The Greatest Beer Run Ever ជា​រឿង​ដែល​ដឹកនាំ​ដោយ​លោក ភី​ត​ធឺ ហ្វារែ​ល​លី ផ្អែក​លើ​សៀវភៅ​ឈ្មោះ​ដដែល​។​

​លោក​បាន​បង្ហោះ​រូបភាព​នៃ​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​នៅ​ភូ​កេត​រួមទាំង​រូបសំណាក​ព្រះពុទ្ធ​ពែនភ្នែន​កម្ពស់ ២៥,៤៥ ម៉ែត្រ​នៅ​ឯ​វត្ត​ព្រះពុទ្ធ​ធំ​។​

​គាត់​ក៏​បាន​បង្ហោះ​រូបភាព​របស់​គាត់​និង​ក្រុម​ជិះ​កង់​ផងដែរ​នៅ​សង្កាត់​ថុន​បុរីនៃ​ទីក្រុង​បាងកក​ដោយ​បង្ហាញវ​ត្ត​អារាម​ឈ្មោះ​កល្យាណមិត្ត​វីរៈ​វី​ហាន​នៅ​ផ្លូវ​អា​រុន​អា​ម៉ា​រិន​។

​លោក​ក្រោវ​បាន​សរសេរ​ទៅកាន់​អ្នក​គាំទ្រ ២,៧ លាន​នាក់​របស់​គាត់​ថា គាត់​មិន​ដែល​លេង​ប្រទេស​ថៃ​ទេ​ទោះបី​គាត់​បាន​ឆ្លងកាត់​ទីក្រុង​បាងកក ៦ ដង​ក៏ដោយ​។​

​លោក​បាន​សរសេរថា “​រដ្ឋាភិបាល​ថៃ​មាន​វិធានការ​ឡូយ​បែប​នេះ​ដាក់​នៅនឹងកន្លែង​។ គេ​ហៅ​វា​ថា ចត្តា​ឡី​ស័ក​ប្រអប់​ខ្សាច់​។ ប្រសិនបើ​អ្នក​ចាក់​វ៉ាក់សាំង អ្នក​អាច​ហោះ​មក​ភូ​កេត​និង​ដើរ​ដោយ​សេរី​ជុំវិញ​កោះ​”៕

​លោក រូស​សែ​ល ក្រោ​វ កំពុង​នៅ​ថៃ​ថត​ភាពយន្ត​រឿង The Greatest Beer Run Ever