​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ២០២១ លោក អម សុភា ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហម​ក​ម្ព​ជា ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ លោក យឹម សារិន ប្រធាន​គណៈកម្មាធិការ អនុសាខា​ស្រុក​បរិបូណ៌ ព្រមទាំង​មន្ត្រី អនុសាខា ក្រុម​កាកបាទក្រហម ឃុំ​អញ្ចាញ​រូង បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌​របស់​អនុសាខា ជូន​លោកយាយ សៅ ហោ​ន អាយុ​៩៣​ឆ្នាំ នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ដែល​បាន​ស្ម័គ្រចិត្ត ទៅ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ហើយ​ជួប​ការលំបាក ក្នុង​ជីវភាព​ផង​នោះ​។​