ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ២០២១ លោក អម សុភា ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហម​ក​ម្ព​ជា ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ លោក យឹម សារិន ប្រធាន​គណៈកម្មាធិការ អនុសាខា​ស្រុក​បរិបូណ៌ ព្រមទាំង​មន្ត្រី អនុសាខា ក្រុម​កាកបាទក្រហម ឃុំ​អញ្ចាញ​រូង បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌​របស់​អនុសាខា ជូន​លោកយាយ សៅ ហោ​ន អាយុ​៩៣​ឆ្នាំ នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ដែល​បាន​ស្ម័គ្រចិត្ត ទៅ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ហើយ​ជួប​ការលំបាក ក្នុង​ជីវភាព​ផង​នោះ​។​

​ក្នុងឱកាស​នោះ លោក អម សុភា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានកិត្តិយស គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នូវ​ក្តី​អាណិតអាសូរ ដល់​លោកយាយ ដែល​បាន​ស្ម័គ្រចិត្ត ទៅ​ទទួល​ការចាក់​វ៉ាក់សាំង និង​ផ្តាំផ្ញើ​សូម​ឲ្យ​លោកយាយ ថែរក្សា​សុខភាព តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គឺ ៣​កុំ និង ៣ ការពារ ដើម្បី​ជៀសផុត​ពី​កូ​វីដ​១៩ ក្នុង​សហគមន៍ ។​

​អំណោយ ដែល​បាន​នាំមក​ប្រគល់ជូន រួមមាន អង្ករ ៥០ គ​.​ក មី​១​កេស , ទឹកត្រី​១​យួរ​, ទឹក​សុ​ី​អ៉ី​វ​១​យួរ , ត្រីខ ១០​កំប៉ុង និង​ថវិកា ១០ មុ​ឺ​ន​រៀល ៕/V​