ក្មេងប្រុស​ម្នាក់ បាន​ស្លាប់ និង​ស្ត្រី​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត បុក​ជាមួយ​ម៉ូតូ​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ នៅវេលា​ម៉ោង​៩​និង​២០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​រថយន្ត និង​ម៉ូតូ បុក​គ្នា បណ្តាលអោយ​ក្មេងប្រុស​ម្នាក់ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង​ស្ត្រី​ម្នាក់ បាន​រង​បួស​ធ្ងន់ នៅលើ​កំណាត់​ផ្លូវ ក្រាល​កៅស៊ូ​លេខ​៥៣ នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៥៥ និង ៥៦ ស្ថិត​ក្នុងភូមិ​ក្រសាំង​ដុះ ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​