ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ លោក ចេង មុនី​រ៉ា អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ច្បារ អំពៅ បាន​ចាត់​អោយ​អភិបាលរងខណ្ឌ ២ រូប ចុះទៅ​សួរសុខទុក្ខ មន្ត្រី​សាលាខណ្ឌ និង​ក្រុមគ្រួសារ ដែលមាន​ជំងឺ និង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ ដែល​កំពុង សម្រាក​ព្យាបាល នៅតាម​ផ្ទះ ដេ​ី​ម្បី​ជួយ​រំលែក​ទុក្ខ និង​ការលំបាក របស់​មន្ត្រី​ខាង​លេ​ី​។​

​សកម្មភាព​មនុស្សធម៌​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ដែល​ទី​តាំងទី​១ ដឹកនាំ​ដោយ​លោក រស់ សុភ​ក្តិ អភិបាលរងខណ្ឌ បាន​នាំយក​សម្ភារៈ និង​ថវិកា ទៅ​ផ្តល់ជូន​លោក ស៊ំ ប៊ុនធឿន មន្ត្រី​សាលាខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល ជំងឺ នៅផ្ទះ​ស្ថិត​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។

​ទីតាំង​ទី​២ ដឹកនាំ​ដោយ​លោក ហ៊​ត គឹម​នី អភិបាលរងខណ្ឌ បាន​នាំយក​សម្ភារៈ និង​ថ​វិ កា​ទៅ​ផ្តល់ជូន​លោក ជេ​ត យ៉​ម ជា​ប្រធាន​មន្ទីរ គណបក្ស​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល ជំងឺ នៅផ្ទះ​ស្ថិត​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​អភិបាលរង ទាំង ២ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល លោក​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាប្រចាំ ទាំង​ជីវភាព​រស់នៅ គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ហា ប្រឈម​ផ្សេងៗ ។​

​បន្ទាប់ពី​ទទួលបាន​អំណោយ និង​ថវិកា លោក ជេ​ត យ៉​ម ក៍​ដូចជា​លោក ស៊ំ ប៊ុន​ធឿ​ង បាន​សំដែង​នូវ​ទឹកចិត្ត​រីករាយ និង​ថ្លែងអំណរគុណ ដល់​លោក​អភិបាល ខណ្ឌ​ច្បារអំពៅ ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ដល់​មន្ត្រី​នៅក្រោម​ឱវាទ ទោះបីជា​សម្ភារៈ និង​ថវិកា ទាំងនេះ មិន​សមប្រកប​ទៅតាម ការចង់បាន​យ៉ាងណាក៏ដោយ តែ​នេះ​ជា​ទឹកចិត្ត​ដ៏​ប្រពៃ របស់​ថ្នាក់ដឹកនាំ​ខណ្ឌ ប្រកបដោយ​កាយវិការ​មនុស្សធម៌ ៕/V​