ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ QR Code បណ្ណ​ចាក់​វ៉ាក់សាំង ឌីជីថល StopCovid QR Vaccine
​ដោយៈ ទេព មង្គល / ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ សេចក្តីជូនដំណឹង​មួយ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នេះ ស្តីពី​ការដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ QR Code “ បណ្ណ​ចាក់​វ៉ាក់សាំង ឌីជីថល StopCovid QR Vaccine ”
​ដោយ​ត​ភ្ជាប់​ប្រព័ន្ធ QR Code “ ទប់ស្កាត់​កូ​វីដ StopCovid ” ទៅនឹង​ប្រព័ន្ធ​ទិន្នន័យ​ចាក់​វ៉ាក់សាំង ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ នេះ តទៅ​។​