ដោយៈ ទេព មង្គល / ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ សេចក្តីជូនដំណឹង​មួយ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នេះ ស្តីពី​ការដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ QR Code “ បណ្ណ​ចាក់​វ៉ាក់សាំង ឌីជីថល StopCovid QR Vaccine ”
​ដោយ​ត​ភ្ជាប់​ប្រព័ន្ធ QR Code “ ទប់ស្កាត់​កូ​វីដ StopCovid ” ទៅនឹង​ប្រព័ន្ធ​ទិន្នន័យ​ចាក់​វ៉ាក់សាំង ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ នេះ តទៅ​។​

​ប្រព័ន្ធ QR Code “ StopCovid QR Vaccine ” មាន​មុខងារ​សំខាន់​ចំនួន​បី​គឺ (១) សម្រួល​ដល់​ការងារ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (២) គ្រប់គ្រង​ការធ្វើ ច​ត្តា​ឡី​ស័ក និង (៣) បង្ហាញ​ព័ត៌មាន អំពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​បុគ្គល​ម្នាក់ៗ​។​

​ម្យ៉ាងទៀត ប្រព័ន្ធ​នេះ នឹងចូលរួម​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ ការកាត់បន្ថយ ការប៉ះពាល់​ដោយផ្ទាល់ ក្នុងការ​ត្រួតពិនិត្យ បណ្ណ​ចាក់​វ៉ាក់សាំង ដោយ​មិនចាំបាច់​យក​បណ្ណ​ចាក់​វ៉ាក់សាំង តាម​ខ្លួន​គ្រប់ពេល ឬ​ព្រួយបារម្ភ​អំពី​ការបាត់បង់ ឬ​ខូចខាត​បណ្ណ​ចាក់​វ៉ាក់សាំង ដោយ​ប្រការ​ណាមួយ​ឡើយ ព្រមទាំង​កាត់បន្ថយ​ហានិភ័យ នៃ​ការ​ក្លែងបន្លំ​ទិន្នន័យ លើ​បណ្ណ​ចាក់​វ៉ាក់សាំង​។​

​សូម​អាន​សេចក្តីជូនដំណឹង ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោម​៖