លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា​ការចេញ របាយការណ៍​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World JusticeProject)​ដក​ពិន្ទុ​នីតិរដ្ឋ​កម្ពុជា​២,៣​ភាគរយ​បន្ថែម ទៀត សម្រាប់​របាយការណ៍រ​បស់​ខ្លួន​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​មិនបាន​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា ។​លោក​រថា​របាយការណ៍​នេះ​ទទួល​ព័ត៌មាន​តែ​ម្ខាង​ពី​ក្រុម​សង្គម​ស៊ីវិល​និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​។