​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​(agencies)៖​មន្ត្រី​ចារកម្ម​អាម៉េរិក​មាន​ការភ្ញាក់ផ្អើល​ក្រោយពី​ចិន​សាកល្បង​សមត្ថភាព​អវកាស​ថ្មី​ជាមួយ​នឹង​ការបាញ់​សាកល្បង​កាំជ្រួច​លឿន​ជាង​សម្លេង​​កាលពី​ខែ​សីហា​។​

​របាយការណ៍​មួយ​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បាញ់​កាំជ្រួច​លឿន​ជាង​សម្លេង​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​និង​អាច​ហោះ​ក្រឡឹង​ផែនដី​នៅ​ក្នុង​តារាវិថី​រយៈ​កំពស់​ទាប​​មួយ​មុន​បោះពួយ​ចុះ​មក​រក​គោលដៅ​របស់​វា​។​យាន​លឿន​ជាង​សម្លេង​នេះ​ត្រូវបាន​នាំ​ទៅ​កាន់​អវកាស​តាម​រ៉ុក្កែត​Long March​មួយ​។​

​របាយការណ៍​បាន​និយាយទៀតថា បន្ទាប់​ពី​ចិន​សាកល្បង​សមត្ថភាព​អវកាស​ជាមួយនឹង​កាំជ្រួច​លឿន​ជាង​សម្លេង​មួយ ពួក​មន្ត្រី​ស៊ើបការណ៍​អាម៉េរិក​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​។​

​យោងតាម​របាយការណ៍​មួយ​ក្នុង​សារព័ត៌មាន Financial Times ចុះ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​តុលា ចិន​កាលពី​ខែ​សីហា​បាន​បាញ់​បង្ហោះ​កាំជ្រួច​លឿន​ជាង​សម្លេង​ដែល​អាច​ផ្ទុក​ក្បាល​​គ្រាប់​នុយគ្លេអ៊ែរ​ដែល​បាន​ហោះ​ក្រឡឹង​ផែនដី​នៅ​រយៈ​កំពស់​ទាប​មួយ​មុន​ចុះ​មក​រក​គោលដៅ​របស់​វា​។​របាយការណ៍​បាន​និយាយ​យោង​តាម​ប្រភព​ជាច្រើន​ដែល​បាន​ដឹង​អំពី​ការសាកល្បង​នេះ​។​ប្រ​​ភព​ព័ត៌មាន​ក៏​បាន​និយាយថា កាំជ្រួច​នេះ​បាន​ធ្លាក់​ខុស​គោលដៅ​ប្រមាណ​៣២​គីឡូម៉ែត្រ​។​

​យោងតាម​ប្រភព​ព័ត៌មាន របាយការណ៍​បាន​និយាយថា ចិន​បាន​ធ្វើអោយ​មាន​ការរីក​ចំរើន​ហួសនិ​ស័យលើ​សព្វាវុធ​លឿន​ជាង​សម្លេង​និង​ទៅ​ឆ្ងាយ​ហួស​ពី​អ្វី​ដែល​ពួក​មន្ត្រី​អាម៉េរិក​ស្មាន​។​

​ច​ន ឃឺ​ប៊ី លេខា​ព័ត៌មាន​នៃ​ក្រសួង​ការពារជាតិ​អាម៉េរិក បាន​និយាយថា សហរដ្ឋ​អាម៉េរិក​មើលឃើញ​ចិន​ថា​ជា​«​គូប្រជែង​ស្ងៀមស្ងាត់​»​ទី​១ នៅ​ពេល​ប្រទេស​ទាំង​២​ធ្វើការ​ឆ្ពោះទៅ​អភិវឌ្ឍ​សព្វា​​វុ​ធ​លឿន​ជាង​សម្លេង​។​យើង​បាន​បង្ហាញ​ច្បាស់​ការព្រួយបារម្ភ​របស់​យើង​អំពី​សមត្ថភាព​យោធា​ដែល​ចិន​បន្ត​ស្វែងរក ជា​សមត្ថភាព​ដែល​នឹង​បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់​និង​ហួស​ពី​នេះ​»​។​

​កាំជ្រួច​នេះ​អាច​នាំ​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​និង​ហោះ​លឿន​ជាង​សម្លេង​៥​ដង​។​វា​ហោះ​បែប​កល​យុទ្ធ​ដែល​ពិបាក​អោយ​សត្រូវ​ចាប់​ស្ទាក់​កំទេច​ក្នុង​អាកាស​។​

​ក្រៅ​ពី​ចិន ប្រទេស​មួយចំនួន​ទៀត​ក៏​កំពុង​ធ្វើការ​លើ​បច្ចេកវិទ្យា​នេះ​ដែរ​តួយ៉ាង​អាម៉េរិក និង​រុស្ស៊ី​។​

​ទោះ​ជា​មន្ត្រី​អាម៉េរិក​សម្តែង​ការព្រួយបារម្ភ ក៏​លោក​លីវ ផឹង​យូ អ្នកនាំពាក្យ​ចិន បាន​និយាយថា ប្រទេស​លោក​គ្មាន​បំណង​ប្រកួតប្រជែង​សព្វាវុធ​ជាមួយ​ប្រទេស​ណា​ទេ​។​«​ផ្ទុយទៅវិញ អាម៉េរិក​​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​យក​លេស​”​ការ​គំរាម​ពី​ចិន​” ដើម្បី​ធ្វើអោយ​ការពង្រីក​សព្វាវុធ​និង​ការអភិវឌ្ឍ​សព្វាវុធ​លឿន​ជាង​សម្លេង​របស់​ខ្លួន​ក្លាយជា​ស្របច្បាប់​។​វា​កាន់តែ​ជំរុញ​ការប្រឡង​​ប្រណាំង​សព្វាវុធ​ក្នុង​ក្រុម​នេះ​និង​បំផ្លាញ​ស្ថិរភាព​យុទ្ធសាស្ត្រ​សកល​យ៉ាងធ្ងន់ធ្ងរ​»៕

​កាំជ្រួច​នេះ​អាច​នាំ​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​និង​ហោះ​លឿន​ជាង​សម្លេង​៥​ដង​។​វា​ហោះ​បែប​កល​យុទ្ធ​ដែល​ពិបាក​អោយ​សត្រូវ​ចាប់​ស្ទាក់​កំទេច​ក្នុង​អាកាស​