​ប្រែ​សម្រួលៈ​វាសនា​៖​រុស្ស៊ី​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត គឺ​កើន​៧០​ភាគរយ​ពី​ចំនួន​ឆ្លង​កាល​ពី​មួយ​ខែ​មុន​។​ក្រុមការងារ​កូវី​ដ​១៩​ជាតិ​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​​ការឆ្លង​ថ្មី​ចំនួន​៣៤.៣០៣​នាក់​ត្រូវបាន​រកឃើញ​សំ​រាប់​ថ្ងៃ​សៅរ៍ ។​

​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃនេះ​មាន​ចំនួន​៩៩៩​នាក់ ទាប​ជាង​ចំនួន​១.០០២​នាក់​ដែល​ត្រូវបាន​ប្រកាស​កាលពី​ម្សិលមិញ​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​រុស្ស៊ី​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ដោយ​ប្រើ​វិធី​លើកទឹកចិត្ត​ដូចជា​ចាប់ឆ្នោត​ផ្តល់​រង្វាន់ ផ្តល់​ប្រាក់​ឧបត្ថម្ភ​និង​គ្រឿង​លើកទឹកចិត្ត​ផ្សេងៗ​តែ​ការ​មិន​មាន​ជំ​​នឿលើ​វ៉ាក់សាំង​និង​ការងារ​មិន​ស៊ីសង្វាក់​គ្នា​ក្នុងចំណោម​មន្ត្រី​បាន​រារាំង​កិច្ចការ​នេះ​។​រដ្ឋាភិបាល​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ប្រជាជន​រុស្ស៊ី​ប្រមាណ​៤៣​លាន​នាក់ ឬ​២៩​ភាគរយ​នៃ​ប្រជា​​ពលរដ្ឋ​១៤៦​លាន​នាក់​របស់​ប្រទេស​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​។​

​ទោះ​ជា​ចំនួន​ឆ្លង​និង​ស្លាប់​កើនឡើង ក៏​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការបិទ​ទូទាំងប្រទេស​ឡើង​វិញ​ដូច​កាលពី​ការបិទ​ខ្ទប់​ដំណាក់កាល​ផ្ទុះ​ជំងឺ​នេះ​ដំបូងៗ​ដែល​បាន​ប៉ះពាល់​សេដ្ឋ​កិច្ច​ជា​ខ្លាំង​និង​ទម្លាក់​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី ពូ​ទីន​។​ផ្ទុយទៅវិញ រដ្ឋាភិបាល​ប្រគល់​អំណាច​ដាក់​ការ​រឹតបន្តឹង​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩​នេះ​ទៅ​អាជ្ញាធរ​តំបន់​៕

​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍ បាន​រាយការណ៍​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ចំនួន ១.០០២​នាក់ និង​៣៣.២០៨​នា​ក់​ឆ្លង​ជំងឺ​នេះ​ថ្មី ។វាជា​ចំនួន​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​នៅ​រុស្ស៊ី​គិ​តត្រឹម​ថ្ងៃ​សៅរ៍​