ប្រែសម្រួលៈវាសនា៖ យោធាអាម៉េរិកបាននិយាយកាលពីថ្ងៃអាទិត្យទី១៧តុលាថា នាវាចម្បាំងអាម៉េរិកមួយគ្រឿងនិងកាណាដាមួយគ្រឿងបានបើកកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុនចំពេលមានភាពតានតឹងខ្លាំងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងក្រុងតៃប៉ិះ(តៃវ៉ាន់)ដែលបង្កការព្រួយបារម្ភជាអន្តរជាតិ។
ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន ដោយរង់ចាំតែបង្រួបបង្រួមជាមួយមហាចិនដីគោកវិញប៉ុណ្ណោះ និងអាចប្រើកម្លាំងបើចាំបាច់។រដ្ឋាភិបាលក្រុងប៉េកាំងក៏បង្កើនបេសកកម្មទ័ពអាកាសចូលក្នុងអ្វីដែលតៃវ៉ាន់អះអាងថាជា តំបន់ការពារដែលអាកាសរបស់ខ្លួន នៅពេលជាងមួយឆ្នាំមកនេះដែលនាំអោយអាម៉េរិកប្រតិកម្ម។
សូមបញ្ជាក់ថាតែក្នុងរយៈពេលតែ៤ថ្ងៃចាប់ពីថ្ងៃ១តុលា យន្តហោះចិនដល់ទៅ១៥០គ្រឿងបានហោះចូលតំបន់នេះ។
យោធាអាម៉េរិកបាននិយាយថា នាវាពិឃាតបំពាក់កាំជ្រួចបញ្ជានាំផ្លូវUSS Deweyបានបើកការផ្លូវទឹកតូចចង្អៀតដែលខណ្ឌចែកតៃវ៉ាន់ពីចិនដីគោក ។នាវានេះបានបើកជាមួយនាវាហ្វ្រីហ្កាតរបស់កាណាដាHMCS Winnipegកាលពីថ្ងៃព្រហស្បតិ៍និងសុក្រ។
វាបាននិយាយថាថា «ការបើកឆ្លងកាត់របស់Deweyនិង Winnipegតាមច្រកសមុទ្រតៃវ៉ាន់បង្ហាញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តរួមទាំងដៃគូចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយសេរី និងបើកចំហ»៕
នាវាUSS Deweyបើកកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន