ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៩ខែតុលាបានជូនដំណឹងស្តីពីការព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ថា នៅ


ក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជានៅភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិនជាលើកដំបូងសម្រាប់ចុងរដូវវស្សាឆ្នាំនេះ ចំណែកឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។

ប្រភពដដែលបន្តថា ស្ថានភាពអាកាសធាតុខាងលើធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ  សីតុណ្ហភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ។ នៅអំឡុងពេលនេះរាជធានីនិងបណ្តា ខេត្តភាគខាងក្រោម(ត្បូង)និងមានព្រំប្រទល់ជាប់ប្រទេស
វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣១ទៅ៣៣។អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕សរន