ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែងទៅកាន់ក្រុមមេធាវីថា​«​មេធាវី​ដែល​បានទទួល​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន កាន់តែច្រើន និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មេធាវី​រូបនោះ​នឹង​ទទួលបាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ​និង​សេចក្តី​គោរព នៅក្នុង​សង្គមជាតិ​ផងដែរ​» ។ លោកការបញ្ជាក់​បែបនេះនៅក្នុង​ពិធី​បិទ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៦​របស់​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រារព្ធ​ឡើង​នៅ​ទីស្នាក់ការ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ទី​១៨ ខែតុលាម្សិលមិញ។​

​លោក​រដ្ឋមន្ត្រីបញ្ជាក់​​ថា «​មេធាវី​ដែល​បានទទួល​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​កាន់តែច្រើន និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មេធាវី​រូបនោះ​នឹង​ទទួលបាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ​និង​សេចក្តី​គោរព​នៅក្នុង សង្គមជាតិ​​»​។
លោករដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ដល់​មេធាវី​គ្រប់រូប​ឱ្យ​គោរព​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ហើយ​ត្រូវ​រក្សា​ឱ្យបាន​នូវ​គោលការណ៍​សុចរិត​ភាព និង​ភាពស្មោះត្រង់ ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជាដើម្បី​ការពារ និង​លើកកម្ពស់​កិត្តិយស​សេចក្តីថ្លៃថ្នូរ និង​តម្លៃ​នៃ​វិជ្ជាជីវៈ​មេធាវី​៕