​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​១៩ ខែ តុលា ឆ្នាំ ២០២១ នៅ​សាលាខេត្ត កំពង់ឆ្នាំង លោក អម សុភា អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង រួមជាមួយ​ការិយាល័យ ប្រជាពលរដ្ឋ​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត បាន​ជួបប្រជុំ​ពិភាក្សា ការពិនិត្យ វាយតម្លៃ អំពី​ការអនុវត្ត​មុខងារ ដែល​បាន​ផ្ទេរ និង​ប្រតិភូកម្ម ការផ្តល់សេវា​ដឹកជញ្ជូន​ផ្លូវទឹក ជាមួយ​ប្រតិភូ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ​លោក មាស ម៉ូ​នី​កា និង​លោក គឹម សាន់ ទាំងពីរ​នាក់ ជា​អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន នៅ​អង្គភាព​ច្រកចេញចូល​តែមួយ ខេត្តកំពង់ឆ្នាំង​។ កិច្ចប្រជុំ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​តំណាង​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ផងដែរ ។​

​កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ​ការវាយតម្លៃ ការអនុវត្ត​មុខងារ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងយល់ អំពី​បែបបទ​នីតិវិធី នៃ​ការផ្ដល់សេវា​រដ្ឋបាល លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​. ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម​នានា និង​ទទួលយក​សំណូមពរ ដែលជា​ធាតុ​ចូល ដើម្បី​ពិនិត្យ និង​សម្រេច​រក​ដំណោះស្រាយ ជា​បន្តបន្ទាប់ ដើម្បី​ធានា​ការផ្ដល់សេវា មាន​តម្លាភាព និង​ប្រសិទ្ធភាព​៕/V​