​ដោយៈ​ប​.​ខុន/​ភ្នំពេញៈទឹកទន្លេ​ទាំងបី​នៅតែ​បន្ត​ជន់​ឡើង ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​នៅក្នុង​ខេត្តក្រចេះ​ឡើងដល់​ជាង​មួយ​ម៉ែត្រ​នៅ​ថ្ងៃទី​១៩​ខែតុលា​នេះ ហើយ​នៅ​ថ្ងៃស្អែក​ទឹកទន្លេ​មេគង្គ បន្ត​ជន់​ឡើង​ខ្លាំង​នៅតាម​ស្ថានីយ​ជល​សាស្ត្រ​ភាគ​ខាងលើ​របស់​កម្ពុជា ដែលជា​ទឹកធ្លាក់​មកពី​មេគង្គ​លើ​និង​ទឹក​ទន្លេសេសាន ស្រែ​ពក​និង​ទន្លេសេកុង​។​
លោក​ចាន់ យុ​ត្ថា អ្នក​នាំ​ពាក​ក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជ​ដឹង​នៅ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២១​ថា​ទឹក​ទន្លេស្រែពក នៅ​កោះ​ញែក​ខេត្តមណ្ឌលគិរី បាន​ស្រក​ចុះ​ប្រហែល​១​ម៉ែត្រ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​១៩​ខែតុលា​នេះ នៅ​លំផាត់​ខេត្តរតនគិរី ទឹក​នៅ​បន្ត​ឡើង​តិចៗ​ទៀត​។ ទឹកបាន​ឡើង​លិច ផ្ទះសម្បែង ស្រែចម្ការ​និង​ផ្លូវជាតិ​លេខ​៧៦​ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ជន្លៀស​ចេញពីផ្ទះ​ទៅ​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​ដែល​រៀបចំឡើង​ដោយ​រដ្ឋបាលខេត្ត​។​
ឯ​ទឹក​ទន្លេសេសាន​ក្នុង​ខេត្តរតនគិរី​និង​ទន្លេសេកុង​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា​ទឹក​បន្ត​ឡើង​ខ្លាំង​ដោយនៅ​ទន្លេសេសាន​ទឹកបាន​ឡើង​ហួស​ពី​កម្រិត​កម្ពស់​ប្រកាសអាសន្ន​។ ឯ​ទឹក​ទន្លេសេកុង​បាន​ឡើង​ខ្លាំង​ទៅរក​កម្រិត​កម្ពស់​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​ដែរ នៅ​រសៀល​ថ្ងៃទី​១៩​ខែតុលា​នេះ​។ ទឹក ទន្លេមេគង្គ​នៅក្នុង​ខេត្តក្រចេះ​ថ្ងៃនេះ​ហក់​ឡើង​ជាង​មួយ​ម៉ែត្រ​នៅ​ថ្ងៃស្អែក​ក៏​នៅតែ​ឡើង​ខ្លាំង​ទៀត​ដែរ​។​


លោក​ចាន់ យុ​ត្ថា​បង្ហាញឱ្យឃើញ​ពី​កម្ពស់​ទឹក​ទន្លេសេសាន​នៅ​រសៀល​ថ្ងៃទី​១៩​តុលា​នៅ​កា​ចូ​ន​រតនគិរី​ខ្ពស់ជាង​កម្រិត​ប្រកាសអាសន្ន នៅ​ស្ទឹងត្រែង​ទឹក​មាន​កម្ពស់​៩,៦៩​ម៉ែត្រ​(​ប្រកាសអាសន្ន​នៅ​កម្ពស់​១០,៥០​ម៉ែត្រ​)​ស្រែ​ពក​ទឹក​មាន​កម្ពស់ ១៣,៨៣​ម៉ែត្រ​(​ប្រកាសអាសន្ន​១២,៥០​ម៉ែត្រ​) សេកុង​ទឹក​មាន​កម្ពស់​១០,៧៤​ម៉ែត្រ​(​ប្រកាស​ប្រុងប្រយ័ត្ន​១១,៥០​ម៉ែត្រ នៅ​ក្រចេះ​ទឹក​មាន​កម្ពស់​១៧,៤០​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៨ ប្រមាណ​១,០៧​ម៉ែត្រ​។​
​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន​និង​ព្យាករ​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្ងៃទី​១៩​ខែតុលា​បង្ហាញឱ្យឃើញថា នៅ​ខេត្តស្ទឹងត្រែង ទឹក មាន​កម្ពស់​៧,៩១​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែតុលា​០,៥៩​ម៉ែត្រ​នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់​១៧,៤០​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែតុលា​១,០៧​ម៉ែត្រ នៅ​ខេត្ត​កំពង់ ចាម​ទឹក​មាន​កម្ពស់​១០,៩៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែតុលា​០,៥៩​ម៉ែត្រ នៅ​រាជ ធា នី ភ្នំពេញ​ទឹក​មាន​កម្ពស់​៧,០៧​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៨​ខែតុលា​០,០៨​ម៉ែត្រ នៅ អ្នក លឿង​ទឹក​មាន​កម្ពស់​៥,០៧​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែតុលា​០,០៣​ម៉ែត្រ នៅ ទន្លេ បាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់​៦,២៩​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែតុលា ០,០៨ ម៉ែ ត្រ នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​៦,១៨​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៨​ខែ​ខែតុលា ០,០៧​ម៉ែត្រ នៅ​បឹង​ទន្លេសាប​កំពង់​លួង​ទឹក​មាន​កម្ពស់​៥,៦២​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី ១៨​ខែតុលា​០,០៤​ម៉ែត្រ​៕​.mara