​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា ស៊ីម៉ាក់​និង​អង្គការ​ហ្គោល​ដេ​ន វេស បង្កើនល្បឿន​បោសសំអាត​គ្រាប់បែក​ច​ង្ក្រោ​ម និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ។

​លោក​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​អង្គការ​Golden West នៅ​កម្ពុជា ដែលជា​ដៃគូ​ផង​និង​ជា​មិត្តភក្តិ​ផង ខណៈ​លោក​ជា​អតីត​:​កងទ័ព​ម៉ា​រី​ន​សហរដ្ឋអាមេរិក​។​

​លោក​បាន​បន្តថា យើង​ពិភាក្សាគ្នា​ពី​កិច្ចពង្រឹង​កិច្ចសហការ​និង​ពង្រីក​ការ​ផ្តល់ជំនួយ​ទាំង​បច្ចេកទេស សំភារ​: និង​ថវិកា ដើម្បី​បន្ត​គាំទ្រ​ការ​បោសសំអាត​គ្រាប់មីន​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ជាពិសេស​ព​ន្លឿ​ន​ល្បឿន​ការរំដោះ​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ដោយ​សំណល់​គ្រាប់បែក​ចង្កោម​និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​។​.mara