​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង លោក ស៊ូ សោ​គន្ធ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ទទួល​ទេយ្យវត្ថុ ពី ព្រះ​តេជគុណ ព្រះគ្រូ​រតន​វិសាល​មុនី នួន នាថ ព្រះចៅអធិការ​វត្ត​ទួល​សុវណ្ណ​រាម និង​ព្រះ​តេជគុណ ព្រះ​កុសលរ​ក្ខិ​តោ ខេន សុខ​នៅ ព្រះចៅអធិការ​វត្ត​ទួល​សន្តិ​វ័ន ។

​ពិធី​នេះ​បាន​ប្រារព្ធ​នៅ​ស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ និង​មាន​ព្រះ​វត្តមាន និង​វត្តមាន​របស់ ព្រះ​តេជគុណ ព្រះ​អនុគណ​ខណ្ឌ​ប្ញ​ស្សី​កែវ ព្រះចៅអធិការ​វត្ត តំណាង​ព្រះចៅអធិការ​វ និង​មន្ត្រី​សង្ឃ នៃ​សាលា​អនុគណ​ខណ្ឌ ព្រះ​ថេ​រា​នុ​ថេរៈ​ជាច្រើន​អង្គ​ទៀត លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​អនុសាខា មន្ត្រី​អនុសាខា ព្រមជាមួយ មន្ត្រី​សាលាខណ្ឌ បាន​និមន្ត និង​អញ្ជើញ​ចូលរួម​ផងដែរ ។

​មន្ត្រី​បានឱ្យដឹងថា​៖​ទេយ្យវត្ថុ ដែល​ទទួលបាន​ពី ព្រះសង្ឃ រួមមាន ៖ អង្ករ ៣០ បាវ (១.៥០០ គ​.​ក​)
​មី ៣០ កេស ទឹកក្រូច ២០ កេស ទឹក​សុទ្ធ ២០ យួរ ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ ស្ករស ១០០ គ​.​ក ទឹកដោះគោ​ខាប់ ១០០ កំប៉ុង ត្រីខ ៣០ យួរ គ្រឿង​បរិក្ខារ​ផ្ទះបាយ ០៤ សម្រាប់ និង បច្ច័យ ៤.០០០.០០០ រៀល (​សរុប​ជា​ទឹកប្រាក់​ចំនួន ១១,៨៩០,០០០ រៀល​)៕​