​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល​ព្រែកប្រា នៃ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​តុលាការ​។​

​បុរស​នេះ ត្រូវ​ចាប់ខ្លួន​តាម​ដីកា លេខ ៩៦៤ ជ​.​ព​.​ស​(​ត​) ចុះ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ ចេញ​ដោយ​លោក ជួន សុរា​សី ចៅក្រម​ជំនុំជម្រះ សាលាដំបូង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​លោក ឡូ ភារ​ម្យ អធិការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ បានបញ្ជាក់​ថាៈ ជន​ត្រូវ​ចោទ​មានឈ្មោះ សុខ ការី​ម ហៅ យ៉ា​ត អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​មក ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច ធ្វើតេស្ត​ស្វែងរក​វីរុស​កូ​វីដ -១៩ គឺ​អវិជ្ជមាន​។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕/V​